ពត៌មានថ្មីៗ


ពត៌មានថ្មីៗ   ពត៌មានថ្មីៗ   រថយន្តក្រុង ​បើកកៀរម៉ូតូឲ្យដួល ត្រូវរថយន្ត ១គ្រឿងទៀត មកដល់កិនបុរសជាសាស្រ្តាចារ្យម្នាក់ បណ្ដាលឲ្យស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ

រថយន្តក្រុង ​បើកកៀរម៉ូតូឲ្យដួល ត្រូវរថយន្ត ១គ្រឿងទៀត មកដល់កិនបុរសជាសាស្រ្តាចារ្យម្នាក់ បណ្ដាលឲ្យស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ

  • 18-Jan-11 | 01:35:35 pm


  • រាជធានីភ្នំពេញ ៖ បុរសជាគ្រូបង្រៀន និងជាសាស្រ្តាចារ្យម្នាក់ បានស្លាប់នៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យ បន្ទាប់ពីបានជិះម៉ូតូ ១គ្រឿង ម៉ាក​ PCX ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 1GB- 4994 ទើបចេញពីផ្ទះដឹកកូនប្រុសទៅរៀន បានធ្វើដំណើរតាមបណ្តោយផ្លូវព្រះសីុសុវត្ថិ ក្នុងទិសដៅពីជើងទៅត្បូង លុះពេលកំពុងធ្វើដំណើរ ក៏ត្រូវបានរថយន្តក្រុង ១គ្រឿង មានបិទស្លាកសញ្ញា កាមិនកូ ពាក់ស្លាកលេខ ភ្នំពេញ 3D- 9578 បើកទៅកៀរអោយដួល រួចត្រូវរថយន្តមិនចាំម៉ាក ១គ្រឿងទៀតផ្សេង មកពីក្រោយ បើកកិនពីលើតែម្តង ។

    ​ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅវេលាម៉ោង ៦ និង ៣០នាទី ព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ នេះ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

    ព័ត៌មានលម្អិត TVFB នឹងផ្សាយជូនពេលក្រោយ ៕​

     

    ប្រភព ៖ tvfb